បាតដៃយើងមានស្នាមនិងខ្សែច្រើនណាស់ ដែលអាចផ្តល់ព័ត៌មានអំពីបុគ្គលិកលក្ខណៈ សំណាង និងសុខភាពរបស់យើង។ ដោយឡែក យោងតាមក្បួនមើលបាតដៃក្នុងសាសនាហិណ្ឌូ ប្រសិនបើមនុស្សណាម្នាក់មានបាតដៃរូប "ទូកនាគទិព្វ" នោះជាសញ្ញាបង្ហាញនូវ "ភាពរីករាយអស្ចារ្យបំផុតក្នុងជីវិត"។
"ទូកនាគទិព្វ" តំណាងឱ្យភាពវិសេសវិសាល និងសុភមង្គល និងភាពរីករាយ។ ដូច្នេះហើយទូកនាគទិពគឺតំណាងឱ្យការជូនពរឱ្យនរណាជួបតែសេចក្តីសុខ និងភាពរីករាយជានិច្ចនិរន្ត។ ហើយប្រសិនបើលោកអ្នកមានសញ្ញា "ទូកនាគទិព្វ" លើបាតដៃ នោះលោកអ្នកពិតជាមនុស្សមានសំណាងណាស់។
អត្ថន័យនៃខ្សែបាតដៃរូប "ទូកនាគទិព្វ"៖
១. មិនថារូបនេះស្ថិតលើបាតដៃឆ្វេង ឬ ស្តាំទេ គឺថា ឱ្យតែវាស្ថិតលើដៃនរណាម្នាក់ហើយនោះ មនុស្សម្នាក់នោះច្បាស់ជាមានជោគវាសនាក្លាយទៅជាអ្នកមាន។ សូម្បីនៅពេលជួបវិបត្តិលុយកាក់ខ្លាំង ក៏នៅតែមានឱកាសថ្មីៗមកដល់ភ្លាម ជួយស្រោចស្រង់ពួកគេឱ្យងើបឡើងវិញភ្លែត។ ទោះបីជាមនុស្សម្នាក់នោះពុំមានស្ថិរភាពខាងលុយកាក់ ក៏ប៉ុន្តែប្រសិនបើរូបគេដាក់ចិត្តរកលុយភ្លាម គឺដឹងតែក្លាយជាអ្នកមាន។

២. យោងតាមក្បួនមើលបាតដៃក្នុងសាសនាហិណ្ឌូ មនុស្សដែលមានរូបទូកនាគទិព្វលើបាតដៃ ទីបំផុតនឹងអាចសម្រេចបានគោលបំណងទាំងអស់ក្នុងជីវិត ដែលបានប៉ងប្រាថ្នា។
៣. ប្រសិនបើខ្សែទូកនាគទិព្វស្ថិតលើ "ខ្សែវាសនា" វិញនោះ វាមានន័យថា មនុស្សនោះមានទេពកោសល្យអស្ចារ្យខ្លាំងណាស់។ មនុស្សម្នាក់នោះត្រូវគេនិយាយថា មានគំនិតប្រាជ្ញាស្រដៀងទៅនឹងអ្នកប្រាជ្ញ ទោះបីមិនមែនជាអ្នកប្រាជ្ញក៏ដោយ។
៤. លោកអ្នកនឹងមានឱកាសមាសគ្រប់ដំណាក់កាលសំខាន់ៗនៃជីវិតរបស់អ្នក ហើយវាអាចជួយលោកអ្នកឱ្យខ្លាំងខាងហិរញ្ញវត្ថុ មិនចេះស្រកស្រុតឡើយ។
៥. ក្រៅពីរូបទូកនាគទិព្វ មនុស្សដែលមានខ្សែខ្វែងចំនួនពីរទន្ទឹមគ្នា ក៏អស្ចារ្យមិនធម្មតាដែរ។ មនុស្សណាដែលមានបាតដៃរូប "ទូកនាគទិព្វ" និង "សញ្ញាខ្វែងពីរទន្ទឹមគ្នា" ត្រូវគេនិយាយថា នាំមកនូវកេរ្តិ៍ឈ្មោះ មកគ្រួសារ និងធ្វើឱ្យគ្រួសារទាំងមូលមានកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសង្គម។ មានសញ្ញាទាំងពីរនេះលើបាតដៃ វានឹងធានាឱ្យជីវិតមនុស្សម្នាក់នោះជួបតែសំណាងល្អក្នុងមួយឆាកជីវិត៕
No comments:
Post a Comment