ជំហានដំបូងនៃពិធីបុណ្យនេះបានកំពុងដំណើរការរួចទៅហើយ ដោយសត្វឆ្កែរាប់ពាន់ក្បាល ត្រូវបាននាំចូលមកពីទូទាំងប្រទេសដើម្បីទីក្រុង Yulin នេះ។ សត្វឆ្កែទាំងនោះត្រូវបានដាក់នៅក្នុងទ្រុង និងបានទុកចោលដោយគ្មានអាហារនិងទឹក និងគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់។ ការធ្វើដំណើរនេះអាចមានរយះពេលពីពីរម៉ោងរហូតដល់ទៅពីរឬបីថ្ងៃ។ សត្វឆ្កែមួយចំនួនបានស្លាប់យ៉ាងគួរឲ្យអាណិតក្នុងការធ្វើដំណើរនេះ។
នៅពេលសត្វឆ្កែមកដល់នៅក្នុងក្រុង Yulinហើយ ពួកគេត្រូវបានលក់ទៅឱ្យភោជនីយដ្ឋានឬចុងភៅឯកជន។ ដើម្បីធានាឱ្យបាននូវភាពស្រស់នៃសាច់ សត្វឆ្កែទាំងនោះត្រូវបានរក្សាទុកនៅក្នុងទ្រុងតូចនៅជិតផ្លូវធំ ដូច្នេះអតិថិជនអាចជ្រើសរើសសត្វឆ្កែមួយណាដែលពួកគេចង់ឲ្យចម្អិន។
ប្រជាពលរដ្ឋនៅ Yulin មានការសប្បាយរីករាយខ្លាំងណាស់ក្នុងការរៀបចំពិធីបុណ្យនេះ - ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី ២១ ខែមិថុនា។
ទោះបីជាចំនួននៃសត្វឆ្កែដែលត្រូវបានចម្អិននៅក្នុងពិធីបុណ្យនេះបានថយចុះជារៀងរាល់ឆ្នាំក៏ដោយ ក៏ចំនួនសត្វឆ្កែ១០០០ ក្បាលនូវតែត្រូវបានសំលាប់នៅអាទិត្យក្រោយនេះ។
No comments:
Post a Comment