មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថាការដែល ទូកនេសាទយួនក្នុងមួយខែៗរាប់រយគ្រឿងអាចចូលមកធ្វើលសកម្មភាពខុសច្បាប់ក្នុងដែន សមុទ្រខ្មែរនាខេត្តកែបនិងខេត្តកំពតគឺមានការឃុបឃិតបើកដៃពីសមត្ថកិច្ចនិងមន្ត្រីជំនាញ ពុករលួយដែលគិតគូរតែរឿងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា លោកឧត្តមសេ នីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកទទួលបន្ទុកវរសេ នាតូចលេខ២៤១ ការពារដែនសមុទ្រខេត្តកែបនិងខេត្តកំពត ព្រមទាំងលោក សរ សារិន មេរដ្ឋបាលជលផលខេត្តកំពតនិងមេរដ្ឋបាលជលផលខេត្តកែប គឺជាអ្នកឃុបឃិតគ្នាឲ្យទូក នេសាទយួនចូលមកធ្វើសកម្មភាពខុសច្បាប់ក្នងដែនសមុទ្រខ្មែរ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្តោយឲ្យមេរដ្ឋបាលជលផលខេត្តកំពត និងខេត្តកែប ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។
សមត្ថកិច្ចតូចតាចក្នុងខេត្តកែបនិងខេត្តកំពត បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ទូច ពលៈ ដែលឃុបឃិតជាមួយមេរដ្ឋបាលជលផលក្នុងខេត្តកែប និងខេត្តកំពត ទេនោះគឺទូក នេសាទយួនមិនអាចឆ្លងចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខ្មែរបានឡើយ។ ទាល់ តែពួកគេឃុបឃិតគ្នាជាប្រព័ន្ធទើបកន្លងមកទូលនេសាទយួនរាប់រយគ្រឿង ជាពិសេសទូក អូសគូធំៗប្រដាប់ដោយឧបករណ៍ខុសច្បាប់ដូចជាឆក់ក្តៅ ឆក់ត្រជាក់ និងភ្លើងហ្វាបាញ់បំបែក ភ្នែកត្រី អាចចូលមកចាប់ត្រីក្នុងដែនសមុទ្ហរខ្មែរយ៉ាងមហន្តរាយដោយគ្មានមន្ត្រីជំនាញឬក៏ សមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ឡើយ។ ប្រជានេសាទក្នុងក្រុងកំពត បានប្រមូលផ្តើគ្នាតវ៉ាឲ្យ អាជ្ញាធរខេត្តកំពត ជួយដោះស្រាយ២០លើកហើយរឿងទូកយួនចូលមកនេសាទនៅក្នុងដែន សមុទ្រខ្មែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
ប្រភពពីប្រជានេសាទក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា មួយរយៈ ពេលកន្លងទភនេះទូកនេសាទយួនធំៗដែលមានគ្រែង២ជាន់តែងចូលមកធ្វើសកម្ម ភាពនេសាំទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ ហើយមិនឃើញនគរបាលព្រំដែនទឹក និង មន្ត្រីជំនាញចាត់វិធានការបង្ក្រាបទាល់តែសោះ។ ប្រជានេសទក្នុងខេត្តកំពត បានរិះគន់ ថាលោក ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបន្ទុកដែនសមុទ្រ ខេត្តកែបនិងខេត្តកំពត ឃុបឃិតគ្នាជាមួយលោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពត បើកដៃឲ្យទូកនេសាទរបស់ជនជាតិយួនចូលមកធ្វើសកម្មភាពខុសច្បាប់ក្នុងដែន សមុទ្រខ្មែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក អេង ជាសាន អគ្គនាយក រដ្ឋបាលជលផល និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនគួរមើល រំលងរឿង អាស្រូវពុករលួយរបស់លោក សរ សារិន មេរដ្ឋបាលជលផលខេត្តកំពត នោះទេ៕
No comments:
Post a Comment