ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងរកចំណូលរាប់លានដុល្លារសម្រាប់ពលរដ្ឋខេត្តសៀមរាប
ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំនេះនឹងរកចំណូលបានរាប់លានដុល្លារសម្រាប់ពលរដ្ឋខេត្តសៀមរាបអង្គរ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំនៅនឹងប្រព្រឹត្តទៅក្រោមប្រធានបទ«ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ» ដែលប្រព្រឹត្តទៅនៅខាងមុខឧទ្យានជាតិអង្គរ ខេត្តសៀមរាប។ ចំណែកកម្មវីធីគ្រោងនឹងរៀបចំឆ្នាំ២០១៧នេះ មានដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធីអភិរក្សបេតិកភណ្ឌ កម្មវីធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន កម្មវិធីគុណល្បុក្តតោជាដើម។
ឯកឧត្តម សំហេង បុរស ជាអនុប្រធានក្រុមការងារប្រតិបត្តិរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានមានប្រសាសន៍ថា មូលហេតុនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាននេះឡើងគឺដើម្បីឲ្យយុវជន ប្រជាពលរដ្ឋខ្មែរទំាងអស់ ក៏ដូចជាជាតិសាសន៍ដទៃបានស្វែងយលពីមរតក អរិយធម៌ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា អភិវឌ្ឍន៍ និងលើកតម្កើនព្រឹត្តិការណ៍នេះជារៀងរហូតទំាងអស់គ្នា នឹងដើម្បីដាក់បង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិចូលរួមកន្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបអង្គរ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៧នេះ ត្រូវបានរៀបចំជាថ្មីម្តងទៀត ដោយផ្អែកលើភាពជោគជ័យត្រចះត្រចង់នៃព្រឹត្តការណ៍នាបណ្តាលឆ្នាំកន្លងទៅ។ ជាក់ស្តែងយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបញ្ជាក់ថា ឆ្នាំ២០១៦ តាមរយៈព្រឹត្តិការណ៍នេះ ខេត្តសៀមរាបទទួលបានចំណូលសេដ្ឋកិច្ចបានចំនួនប្រមាណ៨០លានដុល្លារ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១លាន៣សែននាក់ផងដែរ៕
No comments:
Post a Comment