រាជធានីភ្នំពេញបានសម្រេចឲ្យក្រុមហ៊ុន OCIC សាងសង់ស្ពានអាកាសថ្មើរជើងថ្មីឡើង នៅតំបន់ទីក្រុងអូឡាំព្យាស្ថិតនៅសង្កាត់វាលវង់នាកណ្តាលរាជធានីភ្នំពេញ។នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧នេះ ឯកឧត្តម អៀង អូននី អផិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ បានសម្រេចឲ្យក្រុមហ៊ុនអូឡាំព្យាសាងសង់ស្ពានអាកាសថ្មើរជើងនេះឡើងនៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា
ឯកឧត្តម បានបន្ថែមទៀតផងដែរថា ការសាងសង់ស្ពានអាកាសថ្មើរជើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំ ដោយការឆ្លងថ្មើរជើងនៅលើផ្លូវ។
តែយ៉ាងណាភាគីរាជធានីភ្នំពេញ ក៏ស្នើឲ្យក្រុមហ៊ុនសិក្សាលំអិត ពីផ្នែកបច្ចេកទេស និងផលប៉ះពាល់ផ្សេងៗនៅទីតាំងជាក់ស្តែងធ្វើយ៉ាងណាអោយមានផលប៉ះពាល់តិច និងទទួលផលបានផលប្រយោជន៍សាធារណៈច្រើន។
គួរជម្រាបផងដែរថា អូឡាំព្យាស៊ីធីមានទីតាំងនៅជាប់របងពហុកីដ្ឋានជាតិអូឡាំពិកដែលមានប្រជាជនដ៍ច្រើនរស់នៅតំបន់នោះ និងបង្កើតដោយក្រុមហ៊ុនវិនិយោគ (Overseas Cambodia Investment Corporation) សាងសង់លើផ្ទៃដីជាង១០ហិតា។
No comments:
Post a Comment