March 2017 - Khmer Show
loading...
loading...
loading...

Sponsored

Saturday, March 18, 2017

៧ថ្ងៃទៀតដល់បុណ្យបរិភោគសត្វឆ្កែដ៏ព្រៃផ្សៃរបស់ចិនទៀតហើយ

8:12 PM 0
ការត្រៀមរៀបចំសម្រាប់ពិធីបុណ្យសាច់ឆ្កែរបស់ចិនដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងភាគខាងត្បូងក្នុងទីក្រុង Yulin,  Guangxi Zhuang ។ អ្នកស្រុកក្នុងតំបន់កំពុងរង់ចាំសត្វឆ្កែទៅដល់ ទើបពួកគេអាចរៀបចំការងាររបស់ខ្លួនបាន ខណៈពេលដែលពាណិជ្ជករកំពុងព្យាយាមស្វែងរកសត្វឆ្កែដើម្បីបំពេញតាមតម្រូវការ។

ជំហានដំបូងនៃពិធីបុណ្យនេះបានកំពុងដំណើរការរួចទៅហើយ ដោយសត្វឆ្កែរាប់ពាន់ក្បាល ត្រូវបាននាំចូលមកពីទូទាំងប្រទេសដើម្បីទីក្រុង Yulin នេះ។ សត្វឆ្កែទាំងនោះត្រូវបានដាក់នៅក្នុងទ្រុង និងបានទុកចោលដោយគ្មានអាហារនិងទឹក និងគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់។ ការធ្វើដំណើរនេះអាចមានរយះពេលពីពីរម៉ោងរហូតដល់ទៅពីរឬបីថ្ងៃ។ សត្វឆ្កែមួយចំនួនបានស្លាប់យ៉ាងគួរឲ្យអាណិតក្នុងការធ្វើដំណើរនេះ។

នៅពេលសត្វឆ្កែមកដល់នៅក្នុងក្រុង Yulinហើយ ពួកគេត្រូវបានលក់ទៅឱ្យភោជនីយដ្ឋានឬចុងភៅឯកជន។ ដើម្បីធានាឱ្យបាននូវភាពស្រស់នៃសាច់ សត្វឆ្កែទាំងនោះត្រូវបានរក្សាទុកនៅក្នុងទ្រុងតូចនៅជិតផ្លូវធំ ដូច្នេះអតិថិជនអាចជ្រើសរើសសត្វឆ្កែមួយណាដែលពួកគេចង់ឲ្យចម្អិន។
ប្រជាពលរដ្ឋនៅ Yulin មានការសប្បាយរីករាយខ្លាំងណាស់ក្នុងការរៀបចំពិធីបុណ្យនេះ - ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី ២១ ខែមិថុនា។
ទោះបីជាចំនួននៃសត្វឆ្កែដែលត្រូវបានចម្អិននៅក្នុងពិធីបុណ្យនេះបានថយចុះជារៀងរាល់ឆ្នាំក៏ដោយ  ក៏ចំនួនសត្វឆ្កែ១០០០ ក្បាលនូវតែត្រូវបានសំលាប់នៅអាទិត្យក្រោយនេះ។

Read More

សេដ្ឋី​វ័យ​​២៥​ឆ្នាំ​​​លោក​Brain Wong ​បង្ហាញ​ពី​​តិកនិក​៥​យ៉ាង​សម្រាប់​បង្កើន​សម្ទុះ​ការងារ​សម្រាប់​​ឆ្នាំ​២០១៧

7:59 PM 0
លោក Brain Wong ដែលបច្ចុប្បន្ននេះ គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិជនជាតិកាណាដាមួយរូប ដែលអាចរកចំណូលបានជាង៣២លានដុល្លារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយលើទូរស័ព្ទមួយ ដែលត្រូវបានគេស្គាល់ថា Kiip។ គាត់ថែមទាំងបាននិពន្ធសៀវភៅផ្ទាល់ខ្លួនមួយក្បាល ដែលមានចំណងជើងថា The Cheat Code ដែលរៀបរាប់អំពីគន្លឹះដ៏មានប្រយោជន៍ជាង៧០គន្លឹះ ហើយខាងក្រោមនេះផងដែរ គឺជាល្បិចទាំង៥ដកស្រង់ចេញពីសៀវភៅរបស់លោក ដែលនឹងផ្ដល់ជាការណែនាំដ៏ល្អអស្ចារ្យមួយ ដែលអ្នកអាចរំពឹងថាវានឹងហុចផលជាការជះត្រឡប់យ៉ាងវិជ្ជមានទៅលើអាជីពការងាររបស់អ្នកក្នុងឆ្នាំ២០១៧ខាងមុខនេះ។

១) ប្រើប្រាស់សៀវភៅសម្រាប់កត់ត្រា៖ ទម្លាប់ដ៏សាមញ្ញជាប្រចាំរបស់លោកក្នុងការកាន់សៀវភៅជាប់តាមខ្លួនរាល់ពេលមានការប្រជុំ បានជួយឲ្យលោកមានសមត្ថភាពក្នុងការបកស្រាយពីគំនិតរបស់ខ្លួនបានប្រកបដោយភាពល្អិតល្អន់ម៉ត់ចត់ និងមានខ្លឹមសារច្បាស់លាស់ ដែលជាប្រការដ៏មានប្រសិទ្ធភាពមួយជួយលោកឲ្យយកឈ្នះលើកិច្ចការទាំងឡាយ។ តាមន័យនេះ លោកចង់បង្ហាញថា ការបានត្រៀមលក្ខណៈជាមុនដោយរៀបចំកត់ត្រាទុក និងសង្ខេបស្រង់យកចំណុចសំខាន់ៗដែលចេញពីគំនិតរបស់ខ្លួន គឺជាជំនួយការក្នុងការបង្ហាញពីគម្រោងការនៃគំនិតរបស់អ្នក និងរំលឹកអ្នកនូវទិសដៅដែលប្រធានអ្នកតម្រង់ទៅរក។ ម្យ៉ាងទៀត បើកាលណា អ្នកមិនបានកត់ត្រាទុកនូវរាល់គំនិតទាំងនោះទេ ការគិតរបស់អ្នកនឹងមានភាពច្របូកច្របល់ ដែលជាលទ្ធផលកន្លែងទំនេរក្នុងខួរក្បាលអ្នកសម្រាប់គិតគូរពីកិច្ចការសំខាន់ផ្សេងៗ នឹងមានភាពតូចចង្អៀតជាងមុន ថែមទាំងប៉ះពាល់ទៅដល់គំនិតច្នៃប្រឌិតរបស់អ្នកទៀតផង។

២)  តម្រង់ការយកចិត្តទុកដាក់ទៅលើការងាររបស់អ្នក មិនមែនអ្នកដទៃឡើយ៖ ការប្រកួតប្រជែងជាមួយខ្លួនឯង គឺជាទីលានប្រកួតប្រជែងដ៏វិសេសថ្លៃថ្លាមួយ ដែលតែងជំរុញអ្នកឲ្យមានភាពរីកចម្រើន អភិវឌ្ឍខ្លួនបានកាន់តែល្អប្រសើរជាលំដាប់ពីមួយដំណាក់ទៅមួយដំណាក់។ ការផ្ដោតទៅលើការងាររបស់ខ្លួន គឺជាគ្រូបង្រៀនម្នាក់ ដែលតែងចាំប្រាប់អ្នកជានិច្ចនូវរាល់កង្វះខាត ចំណុចត្រូវកែប្រែរបស់អ្នក ដែលតាមរបៀបនេះ អ្នកនឹងបានកែលម្អចំណុចអវិជ្ជមានរបស់ខ្លួន និងឈានទៅរកភាពជោគជ័យដ៏ត្រចះត្រចង់នាពេលអនាគត។ ការផ្ដោតទៅលើគោលដៅរបស់ខ្លួនតែម្យ៉ាង ផ្គួបផ្សំនឹងភាពសុទិដ្ឋិនិយមរបស់ខ្លួនផងនោះ នាំការយកឈ្នះលើការប្រកួតប្រជែងនឹងអ្នកដទៃមកដល់អ្នកមិនខាន។

៣)  ផ្ដល់ការយកចិត្តទុកដាក់ទៅលើសោភណភាព៖ ក្នុងន័យនេះ លោកចង់ផ្ដល់ភាពសំខាន់ទៅលើផលិតផលរបស់អ្នកដែលអាចល្អ ឬមិនល្អគឺអាស្រ័យទៅនឹងការបង្ហាញខ្លួនរបស់វាដូចគ្នា ទាំងរូបរាងសម្បកខាងក្រៅ ទាំងសំឡេង និងអារម្មណ៍ដែលវាបន្ទេរទៅឲ្យអតិថិជនរបស់អ្នក។ វាសំខាន់ណាស់រហូតសូម្បីតែអារម្មណ៍ដែលអ្នកផ្ដល់ឲ្យអតិថិជនតាមរយៈរូបភាពដែលអ្នកជ្រើសរើសឆ្លើយតបតាមemail ក៏ត្រូវប្រយ័ត្នចំពោះfontអក្សរ និងពណ៌របស់វា ត្រូវឲ្យមានភាពសមរម្យ ព្រមទាំងពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរមុននឹងផ្ញើទៅពួកគេ។

៤)  ស្វែងរកឲ្យឃើញនូវអ្វីដែលជាចំណុចពិសេសរបស់អ្នក៖ មូលហេតុដែលមិនគួរឲ្យមើលរំលងមួយដែលជាភាពជោគជ័យរបស់អ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពអស្ចារ្យបាន គឺជាការស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន និយាយយ៉ាងសាមញ្ញគឺជាអ្វីដែលអ្នកធ្វើបានល្អជាងអ្នកដទៃទៀត និងអ្វីដែលអ្នកធ្វើវាហើយទទួលអារម្មណ៍សេចក្ដីសុខមកវិញ រួចទាញប្រយោជន៍ពីភាពពិសេសរបស់ខ្លួន និងយកវាមកអភិវឌ្ឍ ប្រតិបត្តិជាប្រចាំដើម្បីផ្ដល់ការលូតលាស់ដល់វាឲ្យឈានដល់ភាពអស្ចារ្យកំពូល។

៥) ផ្ដល់ថ្ងៃកម្សាន្តលំហែចិត្តកាយដល់ខ្លួនឯង៖ ការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងសម្រាកលំហែកាយ ចិត្តគំនិត និងអារម្មណ៍ ប្រៀបដូចជាមានថ្នាំព្យាបាលចិត្តគំនិតឲ្យមានភាពស្រស់ស្រាយ ធូរស្បើយយ៉ាងស័ក្ដិសិទ្ធិយ៉ាងដូច្នោះ។ អ្នកមិនត្រឹមតែទទួលបាននូវភាពធូរស្បើយក្នុងចិត្តបន្ទាប់ពីចាកចេញពីបរិយាកាសស្មុគស្មាញនៅកន្លែងធ្វើការជាប្រចាំថ្ងៃនោះទេ ប៉ុន្តែវាថែមទាំងជួយផ្ដល់ថាមពលដល់អ្នកសម្រាប់ចេញទៅទប់ទល់នឹងបញ្ហាលំបាកទាំងឡាយ និងរក្សាបាននូវភាពអស្ចារ្យជារបស់អ្នកតទៅទៀតផងដែរ៕
Read More

Wednesday, March 15, 2017

2Brother Khmer Comedy

ឆ្កែរត់បុកប៉ោត ពេជ្រ សោភា OFFICIAL AUDIO - Khmer New Year song 2017

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងរកចំណូលរាប់លានដុល្លារសម្រាប់ពលរដ្ឋខេត្តសៀមរាប

10:52 PM 0

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងរកចំណូលរាប់លានដុល្លារសម្រាប់ពលរដ្ឋខេត្តសៀមរាប


ឯកឧត្តមប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិកា​រណ៍​អង្គ​រ​សង្ក្រានឆ្នាំនេះ​នឹង​រក​ចំណូល​បា​នរាប់លានដុល្លារសម្រាប់ពលរដ្ឋខេត្តសៀមរាបអង្គរ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំនៅនឹងប្រព្រឹត្តទៅក្រោមប្រធានបទ«ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ» ដែល​ប្រព្រឹត្ត​ទៅនៅខាងមុខឧទ្យានជាតិអង្គរ​ ខេត្តសៀមរាប។ ចំណែកកម្មវីធីគ្រោងនឹងរៀបចំឆ្នាំ២០១៧នេះ មានដូចជា កម្មវិធីភូមិខ្ញុំ កម្មវិធី​អភិរក្ស​បេតិ​កភណ្ឌ កម្មវីធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន កម្មវិធីគុណល្បុក្តតោជាដើម។
ឯកឧត្តម សំហេង បុរស ជាអនុប្រធានក្រុមការងារប្រតិបត្តិរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានមានប្រសាសន៍ថា មូលហេតុ​នៃការរៀបចំព្រឹត្តិ​ការ​ណ៍អង្គរសង្ក្រាននេះឡើងគឺដើម្បីឲ្យយុវជន ប្រជាពលរដ្ឋខ្មែរទំាងអស់ ក៏ដូចជាជាតិសាសន៍ដទៃបានស្វែងយលពីមរតក អរិយធម៌ វប្ប​ធម៌ ទំនៀមទំលាប់ និងប្រពៃណីខ្មែរ ហើយរួមគ្នាថែរក្សា​ អភិវឌ្ឍន៍ និងលើកតម្កើនព្រឹត្តិការណ៍នេះជារៀងរហូតទំាងអស់គ្នា នឹងដើម្បី​ដាក់​ប​ង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិចូលរួមកន្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបអង្គរ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៧នេះ ត្រូវបានរៀបចំជាថ្មីម្តងទៀត ដោយផ្អែកលើភាពជោគ​ជ័យត្រ​ចះ​ត្រ​ចង់​នៃព្រឹ​ត្តការណ៍នាបណ្តាលឆ្នាំកន្លងទៅ។ ជាក់ស្តែងយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបញ្ជាក់ថា ឆ្នាំ២០១៦ តាមរ​យៈព្រឹ​ត្តិការណ៍នេះ ខេត្តសៀមរាបទទួលបានចំណូលសេដ្ឋកិច្ចបានចំនួនប្រមាណ៨០លានដុល្លារ​ និងភ្ញៀវទេសចរជាតិ និងអន្ត​រ​ជាតិ​ចំនួន​១​លាន​៣សែននាក់ផងដែរ៕
Read More

ឆ្កែរត់បុកប៉ោត ពេជ្រ សោភា OFFICIAL AUDIO - Khmer New Year song 2017

ផ្ទះល្វែងតម្លៃមធ្យមសម្រាប់មន្ត្រីរាជការ បង់រំលោះមួយខែតែ៨០ដុល្លារកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ

8:22 PM 0
រាជធានីភ្នំពេញ៖ ផ្ទះល្វែងដែលមានតម្លៃមធ្យមសម្រាប់មន្ត្រីរាជការ ធ្វើការបង់រំលោះមួយខែតែ៨០ដុល្លារ ឥលូវនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ដោយក្រុមហ៊ុនចាប់ផ្តើមសាងសង់នៅលើផ្ទៃដី២៤ហិកតា ដែលស្ថិតនៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ចម្ងាយ ៨គីឡូម៉ែត្រពីក្រុងតាខ្មៅនៅតាមបណ្តោយផ្លូវជាតិលេខ ២១។ គម្រោងក្នុងការចាប់ផ្តើមសាងសង់ផ្ទះចំនួន ២២៩៧ល្វែងដែលមានប្រភេទជាផ្ទះ២ប្រភេទ។








ផ្ទះប្រភេទទី១ មានទំហំដី ៤ ម៉ែត្រគុណ១០ម៉ែត្រ និងទំហំផ្ទះ ៤ ម៉ែត្រគុណ៧ម៉ែត្រ (ជាន់ផ្ទាល់ដី និងជាន់ទី១)  និងប្រភេទទី២មានទំហំដី ៦ម៉ែត្រគុណ១០ម៉ែត្រ និងមានទំហំផ្ទះ ៦ម៉ែត្រគុន៧ម៉ែត្រ និងមាន២ជាន់ដូចគ្នា។ចំពោះការសាងសង់នឹងត្រូវបញ្ចាប់នៅចុងឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា ផ្ទះនេះគឺសម្រាប់មន្រ្តីរាជការ ដែលមានប្រពន្ធកូនមិនមែនសម្រាប់អ្នកនៅលីវនោះទេ ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ២០ឆ្នាំ។ គម្រោងផ្ទះល្វែងដែលមានតម្លៃមធ្យមនេះ សម្រាប់មន្ត្រីរាជការ ដែលមានប្រាក់ខែក្រោម៥០០ដុល្លារអាមេរិក និងមិនមានការទិញសម្រាប់លក់បន្តឡើយ ដោយគម្រោងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រជាជនមានជីវភាពទាប-មធ្យមអាចទិញបាន។ ណារ៉ែន
Read More

Tuesday, March 14, 2017

លោក សម រង្ស៊ី ពន្យល់ពីបញ្ហាទាសភាពហិរញ្ញវត្ថុនៅប្រទេសកម្ពុជា

11:58 PM 0
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីបញ្ហាទាសភាពហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ លោក សម រង្ស៊ី បានរំលឹកថា កាលពីថ្ងៃ ១៥ កុម្ភៈ ២០១៥ គឺជាង២ឆ្នាំមកហើយ លោកបានសរសេរទៅសម្តេច ហ៊ុន សែន ក្នុងស្មារតីវិជ្ជមាន និងស្ថាបនា ស្នើឲ្យរដ្ឋាភិបាលបញ្ចុះអត្រាការប្រាក់អតិបរមា ដើម្បីកាត់បន្ថយទាសភាពហិរញ្ញវត្ថុ។ ទាសភាពហិរញ្ញវត្ថុ គឺជាស្ថានភាពយ៉ាងដុនដាបបំផុតរបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួនធំ ដែលជំពាក់លុយគេវ័ណ្ឌក ហើយរងគ្រោះពីការកេងប្រវ័ញ្ច ពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជាអេស៊ីលីដា ប្រាសាក់ ស្ថាបនា ។ល។
លោក សម រង្ស៊ី បានបន្តថា ការកេងប្រវ័ញ្ចនេះ មានច្រើនរូបភាពដូចជា ការជំរិតទាមទារការប្រាក់ខ្ពស់ពេក ហើយបើកូនបំណុលគ្មានលុយគ្រប់គ្រាន់សងគេទាន់ពេលវេលាកំណត់ នោះម្ចាស់បំណុលនឹងរឹបអូសទ្រព្យសម្បត្តិ មានដីធ្លី ស្រែចម្ការជាដើម ដែលកូនបំណុលបានដាក់បញ្ចាំ។ ទាសភាពហិរញ្ញវត្ថុនេះ បានជំរុញឲ្យកសិករខ្មែររាប់សែននាក់ ចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
អតីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្ថែមថា ទើបតែថ្ងៃនេះទេបានសម្តេច ហ៊ុន សែន យល់ព្រមឲ្យបញ្ចុះអត្រាការប្រាក់អតិបរមា តាមសំណើរបស់លោក កាលពី២ឆ្នាំមុន។ តែគួរឲ្យសោកស្តាយក្នុងចន្លោះពេល២ឆ្នាំកន្លងមកនេះ មានពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ ដែលធ្លាក់ខ្លួនកាន់តែក្រ ហើយត្រូវបង្ខំចិត្តចំណាកស្រុកកាន់តែច្រើន។
ជុំវិញបញ្ហាខាងលើនេះ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ខ្មែរយើងត្រូវរៀបចំប្រទេសឡើងវិញ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ ជាពិសេសកសិករ ឲ្យមានទីផ្សារលក់ផលដំណាំក្នុងតម្លៃខ្ពស់សមរម្យ ចៀសវាងការធ្វើស្រែធ្វើចម្ការខាតរាល់ឆ្នាំ ជំពាក់លុយគេវ័ណ្ឌក អស់សង្ឃឹម ហើយបង្ខំចិត្តចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសជិតខាងកាន់តែច្រើនឡើងៗ៕
Read More

មន្ត្រីពុករលួយឃុបឃិតគ្នាបើកដៃឲ្យទូកយួនចូលមកនេសាទខុសច្បាប់ នៅក្នុងដែន សមុទ្រខ្មែរយ៉ាងអនាធិបតេយ្យ

11:57 PM 0
មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថាការដែល ទូកនេសាទយួនក្នុងមួយខែៗរាប់រយគ្រឿងអាចចូលមកធ្វើលសកម្មភាពខុសច្បាប់ក្នុងដែន សមុទ្រខ្មែរនាខេត្តកែបនិងខេត្តកំពតគឺមានការឃុបឃិតបើកដៃពីសមត្ថកិច្ចនិងមន្ត្រីជំនាញ ពុករលួយដែលគិតគូរតែរឿងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា លោកឧត្តមសេ នីយ៍ទោ ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកទទួលបន្ទុកវរសេ នាតូចលេខ២៤១ ការពារដែនសមុទ្រខេត្តកែបនិងខេត្តកំពត ព្រមទាំងលោក សរ សារិន មេរដ្ឋបាលជលផលខេត្តកំពតនិងមេរដ្ឋបាលជលផលខេត្តកែប គឺជាអ្នកឃុបឃិតគ្នាឲ្យទូក នេសាទយួនចូលមកធ្វើសកម្មភាពខុសច្បាប់ក្នងដែនសមុទ្រខ្មែរ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរបណ្តោយឲ្យមេរដ្ឋបាលជលផលខេត្តកំពត និងខេត្តកែប ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។
សមត្ថកិច្ចតូចតាចក្នុងខេត្តកែបនិងខេត្តកំពត បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ទូច ពលៈ ដែលឃុបឃិតជាមួយមេរដ្ឋបាលជលផលក្នុងខេត្តកែប និងខេត្តកំពត ទេនោះគឺទូក នេសាទយួនមិនអាចឆ្លងចូលមកធ្វើសកម្មភាពនេសាទក្នុងដែនសមុទ្រខ្មែរបានឡើយ។ ទាល់ តែពួកគេឃុបឃិតគ្នាជាប្រព័ន្ធទើបកន្លងមកទូលនេសាទយួនរាប់រយគ្រឿង ជាពិសេសទូក អូសគូធំៗប្រដាប់ដោយឧបករណ៍ខុសច្បាប់ដូចជាឆក់ក្តៅ ឆក់ត្រជាក់ និងភ្លើងហ្វាបាញ់បំបែក ភ្នែកត្រី អាចចូលមកចាប់ត្រីក្នុងដែនសមុទ្ហរខ្មែរយ៉ាងមហន្តរាយដោយគ្មានមន្ត្រីជំនាញឬក៏ សមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ឡើយ។ ប្រជានេសាទក្នុងក្រុងកំពត បានប្រមូលផ្តើគ្នាតវ៉ាឲ្យ អាជ្ញាធរខេត្តកំពត ជួយដោះស្រាយ២០លើកហើយរឿងទូកយួនចូលមកនេសាទនៅក្នុងដែន សមុទ្រខ្មែរ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
ប្រភពពីប្រជានេសាទក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា មួយរយៈ ពេលកន្លងទភនេះទូកនេសាទយួនធំៗដែលមានគ្រែង២ជាន់តែងចូលមកធ្វើសកម្ម ភាពនេសាំទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរ ហើយមិនឃើញនគរបាលព្រំដែនទឹក និង មន្ត្រីជំនាញចាត់វិធានការបង្ក្រាបទាល់តែសោះ។ ប្រជានេសទក្នុងខេត្តកំពត បានរិះគន់ ថាលោក ទូច ពលៈ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកទទួលបន្ទុកដែនសមុទ្រ ខេត្តកែបនិងខេត្តកំពត ឃុបឃិតគ្នាជាមួយលោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពត បើកដៃឲ្យទូកនេសាទរបស់ជនជាតិយួនចូលមកធ្វើសកម្មភាពខុសច្បាប់ក្នុងដែន សមុទ្រខ្មែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក អេង ជាសាន អគ្គនាយក រដ្ឋបាលជលផល និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មិនគួរមើល រំលងរឿង អាស្រូវពុករលួយរបស់លោក សរ សារិន មេរដ្ឋបាលជលផលខេត្តកំពត នោះទេ៕

Read More

បុរស​ម្នាក់ សកម្មភាព​ល្បួង​ហៅ​និង​បៀតបៀន​កេរ្តិ៍ខ្មាស់ ក្មេងៗ (ចាប់បាន​ហើយ)

11:56 PM 0
បាត់ដំបង ៖ នៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៧ ម៉ោង១៤និង៣០នាទី នៅត្រង់ចំណុចសាលាUSA ស្ថិតក្នុងភូមិបែកចាន ថ្មីសង្កាត់ព្រែកព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង កម្លាំងផ្នែកបង្ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វណ្ណៈ គឹម ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ នៅនៅភូមិ១០ម៉ឺន សង្កាត់ទួលតាឯកក្រុងនិងខេត្តបាត់ដំបង មុខរបរ ជាសន្តិសុខសាលាUSA បានធ្វើសកម្មភាពបង្កការភ័យខ្លាចកន្លងមក នៅភូមិតាព្រូចនិងភូមិទំនប់ភូមិប្រឡាយ ភូមិចំការសំរោង សង្កាតចំការសំរោង និងសង្កាត់ក្តុលតាហែន ក្រុងនិងខេត្តបាត់ដំបង ម្តុំព្រះនរាយដៃប្រាំបី និងនៅចំណុចផ្សារភូភុយ ជនសង្ស័យម្នាក់នេះតែងតែជីះម៉ូតូ honda dream ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ធ្វើសកម្មភាពល្បួងហៅ និងលួងលោមក្មេងៗប្រុសស្រី ដើម្បីបៀតបៀនកេរ្តិ៍ខ្មាស  ដោយការលួងលោមអង្អែលលេងប្រដាប់ភេទ បន្ទាប់មកក៏ប្រគល់ប្រាក់ចំនួន១០០០ ៛ ឲ្យទៅក្មេងៗនោះ រឿងនេះប្រជាពលរដ្ឋជាច្រើន បានឃើញនិងសង្ស័យថា ពួកឧក្រិដ្ឋជន ល្បួងចាប់ក្មេងទៅលក់ទៀតផង ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជិះម៉ូតូរបស់ខ្លួនស្លៀកពាក់បែបនិស្សិតចូលតាមភូមិ គ្រប់កន្លែង ឃើញក្មេងៗប្រុសស្រី ក៏ បានហៅក្មេងនោះមកនិយាយលេងបន្ទាប់មកក៏ ប្រើដៃបៀតបៀនកេរ្តិ៍ខ្មាស់ក្មេងនោះ ទៅតាមអារម្មណ៍របស់ខ្លួន។ ករណីបៀតបៀនកេរ្តិ៍ខ្មាស់ ផ្នែកជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់វិធានការទៅតាមនីតិវិធី ៕

Read More

Sunday, March 5, 2017

ម្រាម​កូន​ដៃស្មើនឹង​កន្លាក់​ទីពីរនៃម្រាម​ដៃនាង

6:32 PM 0
មានវីធី ៣យ៉ាង​ដែល​អាច​មើល​ដឹង​ពី​ជីវិត​ស្នេហា​របស់​មនុស្ស​ម្នាក់បាន​ នោះគឺការ​សង្កេត​មើល​តាមរយៈ​ម្រាមកូន​ដៃ​ខាង​ឆ្វេង។ គ្មាន​អ្វី​ពិបាក​ទេ​គ្រាន់​តែអ្នក​មើល​អត្ថបទ​ខាងក្រោម​នេះ​ អ្នក​នឹង​ដឹងថា​ជីវិត​ស្នេហា​គឺបែប​ណា​ហើយ។
ម្រាម​កូន​ដៃស្មើនឹង​កន្លាក់​ទីពីរនៃម្រាម​ដៃនាង
មនុស្សបែបនេះ​មាន​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដ៏ទៃ។ ប្រសិន​បើអ្នក​មាន​ឱកាស​នៅ​តែពីរ​នាក់​ជាមួយ​នឹង​មនុស្ស​ជាទី​ស្រឡាញ់ អ្នក​នឹង​ព្យាយាម​បង្ហាញ​ពីភាព​ល្អ​បំផុត​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ពីគេ តែ​ការបង្ហាញ​ទាំង​នោះ​កើត​ចេញពី​អារម្មណ៍​ដោយ​មិន​ចេះ​លាក់​លៀម​ឡើយ។ ជាពិសេស​នៅ​ក្នុងថ្ងៃខួប​កំណើត ឬ​មាន​កម្មវិធី​ផ្សេងៗ​អ្នក​​តែងតែ​​ឆ្លៀត​ឱកាស​មិនឱ្យ​ពេល​មាន​តម្លៃនេះ​ ឆ្លង​ហួស​ឡើយ។ មួយវិញ​ទៀត​មនុស្ស​បែប​នេះ​​បើ​ធ្វើអ្វីមួយ​តែងតែ​មាន​ទំនុកចិត្ត និង​ស្នាម​ញញឹម​នៅលើ​ផ្ទៃមុខ​ជានិច្ច។
ម្រាម​កូន​ដៃវែងជាង​កន្លាក់ទីពីរនៃ​ម្រាម​ដៃនាង
មនុស្សបែបនេះ​មាន​ភាព​ឆ្លា​តវៃ និងមាន​ជំនាញ​ក្នុងការ​ទំនាក់​ទំនង។ ជា​ពិសេស​នៅពេល​ដែល​ជួបជា​មួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​លើក​ដំបូង គាត់/នាង តែងតែ​និយាយ​សសើរ​, លើក​តម្កើង និង​បង្កើត​បរិយា​កាស​រវាង​អ្នក​ទាំង​ពីរ​តាម​បែប​ធម្មជាតិ។
ម្រាមកូនដៃខ្លីជាង​កន្លាក់​ទីពីរ​នៃម្រាម​ដៃនាង
មនុស្សបែបនះពូកែលាក់​ណាស់ បើ​ទោះបី​ជាគេ​ពេញ​ចិត្តអ្នក​ណា​ម្នាក់​ក៏មិន​ងាយ​បង្ហាញ​ឱ្យអ្នក​ផ្សេង​ដឹងដែរ។ មួយវិញ​ទៀត​ប្រសិន​បើ​មាន​នណា​ម្នាក់​​ចង់​សុំ​ស្នេហ៍​គេភ្លាមៗ ភាគ​ច្រើន​ច្បាស់​ជា​បរាជ័យ​ជា​មិន​ខាន។ វិធីល្អ​គឺ លើក​ដំបូង​ត្រូវតែ​ផ្ញើរសារ ឬ​សំុ​ជំនួយ​ទីជន​ទី៣ (មិត្តភក្តិ) នោះវា​នឹង​អ្នក​នឹង​មាន​ឱកាស​ទទួល​ជោគ​ជ័យ​ច្រើន៕
Read More

ខ្សែបាតដៃរាងដូច "ទូកនាគទិព្វ" ស្ទើរតែពុំមានលើបាតដៃមនុស្សលើពិភពលោកនេះទេ! ប្រសិនបើមាន លោកអ្នកពិតជាសំណាងរកលេខដាក់គ្មាន

6:12 PM 0
    ​បាតដៃ​យើង​មាន​ស្នាម​និង​ខ្សែ​ច្រើនណាស់ ដែល​អាច​ផ្តល់ព័ត៌មាន​អំពី​បុគ្គលិកលក្ខណៈ សំណាង និង​សុខភាព​របស់​យើង​។ ដោយឡែក យោងតាម​ក្បួន​មើល​បាតដៃ​ក្នុង​សាសនា​ហិណ្ឌូ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មាន​បាតដៃ​រូប "​ទូក​នាគ​ទិព្វ​" នោះ​ជា​សញ្ញា​បង្ហាញ​នូវ "​ភាព​រីករាយ​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​"​។ 
​    ​"​ទូក​នាគ​ទិព្វ​" តំណាងឱ្យ​ភាព​វិសេសវិសាល និង​សុភមង្គល និង​ភាព​រីករាយ​។ ដូច្នេះហើយ​ទូក​នាគ​ទិ​ព​គឺ​តំណាងឱ្យ​ការ​ជូនពរ​ឱ្យ​នរណា​ជួបតែ​សេចក្តីសុខ និង​ភាព​រីករាយ​ជានិច្ច​និរន្ត​។ ហើយ​ប្រសិនបើ​លោកអ្នក​មាន​សញ្ញា "​ទូក​នាគ​ទិព្វ​" លើ​បាតដៃ នោះ​លោកអ្នក​ពិតជា​មនុ​ស្សមា​ន​សំណាង​ណាស់​។ 
​    ​អត្ថន័យ​នៃ​ខ្សែ​បាតដៃ​រូប "​ទូក​នាគ​ទិព្វ​"៖
​    ​១. មិន​ថា​រូបនេះ​ស្ថិត​លើ​បាតដៃ​ឆ្វេង ឬ ស្តាំ​ទេ គឺថា ឱ្យតែ​វា​ស្ថិត​លើ​ដៃ​នរណាម្នាក់​ហើយ​នោះ មនុស្ស​ម្នាក់​នោះ​ច្បាស់​ជាមាន​ជោគវាសនា​ក្លាយទៅជា​អ្នកមាន​។ សូម្បី​នៅពេល​ជួប​វិបត្តិ​លុយកាក់​ខ្លាំង ក៏​នៅតែ​មានឱកាស​ថ្មីៗ​មកដល់​ភ្លាម ជួយ​ស្រោចស្រង់​ពួកគេ​ឱ្យ​ងើប​ឡើងវិញ​ភ្លែត​។ ទោះបីជា​មនុស្ស​ម្នាក់​នោះ​ពុំមាន​ស្ថិរភាព​ខាង​លុយកាក់ ក៏ប៉ុន្តែ​ប្រសិនបើ​រូបគេ​ដាក់ចិត្ត​រកលុយ​ភ្លាម គឺ​ដឹង​តែ​ក្លាយជា​អ្នកមាន​។ 
​    ​២. យោងតាម​ក្បួន​មើល​បាតដៃ​ក្នុង​សាសនា​ហិណ្ឌូ មនុស្ស​ដែលមាន​រូប​ទូក​នាគ​ទិព្វ​លើ​បាតដៃ ទីបំផុត​នឹង​អាច​សម្រេចបាន​គោលបំណង​ទាំងអស់​ក្នុង​ជីវិត ដែល​បាន​ប៉ងប្រាថ្នា​។  
​    ​៣. ប្រសិនបើ​ខ្សែ​ទូក​នាគ​ទិព្វ​ស្ថិត​លើ "​ខ្សែ​វាសនា​" វិញ​នោះ វា​មានន័យថា មនុស្ស​នោះ​មាន​ទេពកោសល្យ​អស្ចារ្យ​ខ្លាំងណាស់​។ មនុស្ស​ម្នាក់​នោះ​ត្រូវគេ​និយាយថា មានគំនិត​ប្រាជ្ញា​ស្រដៀង​ទៅនឹង​អ្នកប្រាជ្ញ ទោះបី​មិនមែនជា​អ្នកប្រាជ្ញ​ក៏ដោយ​។ 
​    ​៤. លោកអ្នក​នឹងមាន​ឱកាស​មាស​គ្រប់​ដំណាក់កាល​សំខាន់ៗ​នៃ​ជីវិត​របស់​អ្នក ហើយ​វា​អាចជួយ​លោកអ្នក​ឱ្យ​ខ្លាំង​ខាង​ហិរញ្ញវត្ថុ មិនចេះ​ស្រកស្រុត​ឡើយ​។ 
​    ​៥. ក្រៅពី​រូប​ទូក​នាគ​ទិព្វ មនុស្ស​ដែលមាន​ខ្សែ​ខ្វែង​ចំនួន​ពីរ​ទន្ទឹមគ្នា ក៏​អស្ចារ្យ​មិនធម្មតា​ដែរ​។ មនុស្ស​ណា​ដែលមាន​បាតដៃ​រូប "​ទូក​នាគ​ទិព្វ​" និង "​សញ្ញា​ខ្វែង​ពីរ​ទន្ទឹមគ្នា​" ត្រូវគេ​និយាយថា នាំមក​នូវ​កេរ្តិ៍ឈ្មោះ មក​គ្រួសារ និង​ធ្វើឱ្យ​គ្រួសារ​ទាំងមូល​មាន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ក្នុងសង្គម​។ មាន​សញ្ញា​ទាំងពីរ​នេះ​លើ​បាតដៃ វា​នឹង​ធានា​ឱ្យ​ជីវិត​មនុស្ស​ម្នាក់​នោះ​ជួបតែ​សំណាងល្អ​ក្នុង​មួយ​ឆាកជីវិត​៕ 



Read More

Post Top Ad