April 2017 - Khmer Show
loading...
loading...
loading...

Sponsored

Friday, April 28, 2017

មិននឹកស្មានថា តារាថៃដែលមិនធ្លាប់មកកាន់ប្រទេសកម្ពុជា ចេះនិយាយខ្មែរបានច្បាស់យ៉ាងនេះសោះ (វីដេអូ)

8:33 PM 0
ព័ត៌មានកំសាន្ត ៖ តារាសម្តែងកូនកាត់ នាង Yaya urassaya បានធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងនិយាយភាសាខ្មែរយើងថា “សុខសប្បាយឬទេ?” ហើយនិយាយបានច្បាស់ទៀតផង ។
ថ្វីត្បិតតែតារាស្រីរូបនេះមិនធ្លាប់មកកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ Fans ដែលស្រលាញ់រូបនាងនៅក្នុងស្រុកយើងក៏មិនតិចដែរ ហើយវានឹងជាការល្អបំផុតប្រសិនបើនាង Yaya មកកាន់ប្រទេសយើង ដូចតារាល្បីៗក្រៅប្រទេសដែលធ្លាប់មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគុំតន្រ្តី ឬ ពិធីជួបជុំអ្នកគាំទ្ររបស់ពួកគេ ៕


Read More

Wednesday, April 26, 2017

ស្ពានអាកាសថ្មើរជើងថ្មីនឹងរំលេចខ្លួននៅតំបន់ទីក្រុងអូឡាំព្យានាកណ្តាលក្រុងភ្នំពេញ

1:38 AM 0
រាជធានីភ្នំពេញបានសម្រេចឲ្យក្រុមហ៊ុន OCIC សាងសង់ស្ពានអាកាសថ្មើរជើងថ្មីឡើង នៅតំបន់ទីក្រុង​អូឡាំព្យាស្ថិតនៅសង្កាត់វាលវង់នាកណ្តាលរាជធានីភ្នំពេញ។នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧នេះ ឯកឧត្តម អៀង អូននី អផិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ បានសម្រេចឲ្យក្រុមហ៊ុនអូឡាំព្យា​សាងសង់ស្ពានអាកាសថ្មើរជើងនេះឡើងនៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា
ឯកឧត្តម បានបន្ថែមទៀតផងដែរថា ការសាងសង់ស្ពានអាកាសថ្មើរជើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំ ដោយការឆ្លងថ្មើរជើងនៅលើផ្លូវ។
តែយ៉ាងណាភាគីរាជធានីភ្នំពេញ ក៏ស្នើឲ្យក្រុមហ៊ុនសិក្សាលំអិត ពីផ្នែកបច្ចេកទេស និងផលប៉ះពាល់ផ្សេងៗនៅទីតាំងជាក់ស្តែងធ្វើយ៉ាងណាអោយមានផលប៉ះពាល់តិច និងទទួលផលបានផលប្រយោជន៍សាធារណៈច្រើន។
គួរជម្រាបផងដែរថា ​អូឡាំព្យា​ស៊ីធី​​មាន​ទីតាំង​នៅ​ជាប់របងពហុកីដ្ឋានជាតិ​អូឡាំពិក​ដែលមាន​ប្រជាជន​ដ៍ច្រើន​រស់នៅតំបន់នោះ​ និង​បង្កើត​ដោយ​ក្រុមហ៊ុន​វិនិយោគ​ (Overseas Cambodia Investment Corporation) ​សាងសង់​លើ​ផ្ទៃដីជាង​១០ហិតា។
Read More

ជូនដំណឹងចុងក្រោយ! អាជ្ញាធរខណ្ឌច្បារអំពៅ ប្រកាសចាត់វិធានការបញ្ឈប់អាជីវករ យកចិញ្ចើមផ្លូវលក់ដូរ នៅផ្សារព្រែកឯង

12:48 AM 0
(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានប្រកាសថា ចាប់ពីពេលនេះតទៅ ប្រកាសចាត់វិធានការបញ្ឈប់ អាជីវករយកចិញ្ចើមផ្លូវលក់ដូរ នៅផ្សារព្រែកឯង តាមទំលាប់របស់ពួកគាត់ ដូចពីមុនទៀតឡើយហើយ។
ការប្រកាសរបស់អាជ្ញាធរខណ្ឌច្បារអំពៅ បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកំលាំងចុះរៀបចំសណ្តាប់ធ្នាប់ និងការដាក់ ពាក្យស្លោក ស្តីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ ដោយសារតែបងប្អូនអាជីវករ លក់លើផ្លូវ នៅផ្សារព្រែកឯង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ថេង សុថុល បន្តថា ការប្រកាសចាត់វិធាននេះ ដោយសារតែអាជ្ញាធរសង្កេតឃើញថា ការលក់ដូរនៅលើចិញ្ចើមផ្លូវ និង ហៀរដល់ទ្រូងផ្លូវបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈ, ការកកស្ទះលើដងផ្លូវ និងងាយទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍។
កន្លងមកថ្មីៗនេះ អាជ្ញាធរខណ្ឌ បានចេញសេចក្តីណែនាំ​​ជូនដល់ក្រុមអាជីវករ និងបានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ ជាច្រើនលើកច្រើនសារមកហើយ ​ ប៉ុន្តែក្រុមអាជីវករ នៅតែបំពានមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ​។ រហូតដល់រដ្ឋបាលខណ្ឌ បានព្រមានដល់ក្រុមអាជីវករថា​ ទុកឲ្យកំឡុងពេលចូលឆ្នាំថ្មីនេះរួចមក អាជ្ញាធរនឹងរៀបចំផ្សារព្រែកឯងនេះអោយល្អប្រសើរ​ ជាពិសេសនឹងចាត់វិធានការទៅលើកក្រុមអាជីវករណាដែលរឹងទទឹងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ​ និងមិនទុកបណ្តែតបណ្តោយអោយដាក់លក់សម្ភារៈលើផ្លូវ​យ៉ាងអាណាធិបតេយ្យបែបនេះទៀតទេ​។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានកោះហៅម្ចាស់ផ្ទះ ដែលយកចិញកចើមផ្លូវជួល ឲ្យបងប្អូនលក់ដូរ ទៅធ្វើការ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការយកចិញចើមផ្លូវទៅធ្វើអាជីវកម្ម ប្រយោជន៍ឯកជន ដោយមិនគិតពី បញ្ហាគ្រោះថ្នាក់នៅចំពោះមុខដែលអាចកើតមានគ្រប់ពេលវេលានោះ។
លោកថេង សុថុល បានឲ្យដឹងថា បន្ទាប់ពីផ្សារព្រែកឯងនេះ រៀបចំសណ្តាប់ធ្នាប់បានស្រួលបួលហើយ រដ្ឋបាលខណ្ឌ នឹងបន្តរៀបចំដល់អ្នកលក់ដូរតាមផ្ទះដោយយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម តាមបណ្តោយផ្លូវជាតិ១ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅជាបន្តទៀត។
អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងថា មូលហេតុនេះចំបងនៃការបញ្ឈប់នេះដោយសារតែ៖
១៖ ផ្លូវជាតិលេខ១ គឺជា ផ្លូវច្រកអន្តរជាតិ (ផ្លូវតំបន់អាស៊ាន) ដូច្នេះត្រូវលុបបំបាត់ឲ្យបាន នៅភាព អានាធិបតេយ្យ ដែលកើតមាននៅលើថ្នល់ជាតិ។
២៖ ហានិភ័យនៃការកើតឡើងគ្រោះចរាចរណ៏នាពេលបច្ចុប្បន្ន ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។
៣៖ ការអនុវត្តតាមសារាចរលេខ១១ ដែលបានកំណត់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការគិតគូរពីទីតាំងលក់ដូររបស់ ប្រជាពករដ្ឋលក្ខណះតូចតាច រួមមានអ្នកលក់ដូរកញ្ច្រែង កញ្ជើរ ល្អី ត្រូវមានទីតាំងសមរម្យ ហើយចំពោះ ការរៀប ចំសណ្តាប់ធ្នាប់ តាមដងផ្លូវផ្សេងៗ អាជ្ញាធរខណ្ឌ នឹងធ្វើការរៀបចំជាបន្តបន្ទាប់ទៀត។
ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ លោក ថេង សុថុល សូមរកោតសរសើរ ដល់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានខិតខំ ធ្វើកិច្ចការនេះ ហើយការងារបន្តដើម្បីធ្វើឲការរៀបចំ ឲ្យមាននិរន្តភាពនោះ គឺយើងនឹងធ្វើការជ្រើសរើសអ្នកគ្រប់គ្រងផ្សារ និងសន្តិសុខផ្សារដើម្បីឈរជើងនៅទីតាំងមួយនេះ ជាពិសេសសូមអរគុណដល់អាជីវករ និងម្ចាស់ផ្ទះដែលបាន ចូលរួមសហការ ក្នុងការរៀបចំការលក់ដូរឲ្យមានរបៀបរាបរយល្អ សុវត្ថិភាពទាំងអ្នកលក់ និងអ្នកទិញ៕







Read More

Post Top Ad