Khmer Show
loading...
loading...
loading...

Khmer Show

Sponsored

Post Top Ad

Friday, April 28, 2017

មិននឹកស្មានថា តារាថៃដែលមិនធ្លាប់មកកាន់ប្រទេសកម្ពុជា ចេះនិយាយខ្មែរបានច្បាស់យ៉ាងនេះសោះ (វីដេអូ)

8:33 PM 0
ព័ត៌មានកំសាន្ត ៖ តារាសម្តែងកូនកាត់ នាង Yaya urassaya បានធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងនិយាយភាសាខ្មែរយើងថា “សុខសប្បាយឬទេ?” ហើយនិយាយបានច្បាស់ទៀតផង ។
ថ្វីត្បិតតែតារាស្រីរូបនេះមិនធ្លាប់មកកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ Fans ដែលស្រលាញ់រូបនាងនៅក្នុងស្រុកយើងក៏មិនតិចដែរ ហើយវានឹងជាការល្អបំផុតប្រសិនបើនាង Yaya មកកាន់ប្រទេសយើង ដូចតារាល្បីៗក្រៅប្រទេសដែលធ្លាប់មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការប្រគុំតន្រ្តី ឬ ពិធីជួបជុំអ្នកគាំទ្ររបស់ពួកគេ ៕


Read More

Wednesday, April 26, 2017

ស្ពានអាកាសថ្មើរជើងថ្មីនឹងរំលេចខ្លួននៅតំបន់ទីក្រុងអូឡាំព្យានាកណ្តាលក្រុងភ្នំពេញ

1:38 AM 0
រាជធានីភ្នំពេញបានសម្រេចឲ្យក្រុមហ៊ុន OCIC សាងសង់ស្ពានអាកាសថ្មើរជើងថ្មីឡើង នៅតំបន់ទីក្រុង​អូឡាំព្យាស្ថិតនៅសង្កាត់វាលវង់នាកណ្តាលរាជធានីភ្នំពេញ។នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧នេះ ឯកឧត្តម អៀង អូននី អផិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ បានសម្រេចឲ្យក្រុមហ៊ុនអូឡាំព្យា​សាងសង់ស្ពានអាកាសថ្មើរជើងនេះឡើងនៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា
ឯកឧត្តម បានបន្ថែមទៀតផងដែរថា ការសាងសង់ស្ពានអាកាសថ្មើរជើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតធំ ដោយការឆ្លងថ្មើរជើងនៅលើផ្លូវ។
តែយ៉ាងណាភាគីរាជធានីភ្នំពេញ ក៏ស្នើឲ្យក្រុមហ៊ុនសិក្សាលំអិត ពីផ្នែកបច្ចេកទេស និងផលប៉ះពាល់ផ្សេងៗនៅទីតាំងជាក់ស្តែងធ្វើយ៉ាងណាអោយមានផលប៉ះពាល់តិច និងទទួលផលបានផលប្រយោជន៍សាធារណៈច្រើន។
គួរជម្រាបផងដែរថា ​អូឡាំព្យា​ស៊ីធី​​មាន​ទីតាំង​នៅ​ជាប់របងពហុកីដ្ឋានជាតិ​អូឡាំពិក​ដែលមាន​ប្រជាជន​ដ៍ច្រើន​រស់នៅតំបន់នោះ​ និង​បង្កើត​ដោយ​ក្រុមហ៊ុន​វិនិយោគ​ (Overseas Cambodia Investment Corporation) ​សាងសង់​លើ​ផ្ទៃដីជាង​១០ហិតា។
Read More

ជូនដំណឹងចុងក្រោយ! អាជ្ញាធរខណ្ឌច្បារអំពៅ ប្រកាសចាត់វិធានការបញ្ឈប់អាជីវករ យកចិញ្ចើមផ្លូវលក់ដូរ នៅផ្សារព្រែកឯង

12:48 AM 0
(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ បានប្រកាសថា ចាប់ពីពេលនេះតទៅ ប្រកាសចាត់វិធានការបញ្ឈប់ អាជីវករយកចិញ្ចើមផ្លូវលក់ដូរ នៅផ្សារព្រែកឯង តាមទំលាប់របស់ពួកគាត់ ដូចពីមុនទៀតឡើយហើយ។
ការប្រកាសរបស់អាជ្ញាធរខណ្ឌច្បារអំពៅ បានធ្វើឡើងនៅក្នុងឱកាស ដឹកនាំកំលាំងចុះរៀបចំសណ្តាប់ធ្នាប់ និងការដាក់ ពាក្យស្លោក ស្តីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ ដោយសារតែបងប្អូនអាជីវករ លក់លើផ្លូវ នៅផ្សារព្រែកឯង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ថេង សុថុល បន្តថា ការប្រកាសចាត់វិធាននេះ ដោយសារតែអាជ្ញាធរសង្កេតឃើញថា ការលក់ដូរនៅលើចិញ្ចើមផ្លូវ និង ហៀរដល់ទ្រូងផ្លូវបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណៈ, ការកកស្ទះលើដងផ្លូវ និងងាយទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍។
កន្លងមកថ្មីៗនេះ អាជ្ញាធរខណ្ឌ បានចេញសេចក្តីណែនាំ​​ជូនដល់ក្រុមអាជីវករ និងបានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ ជាច្រើនលើកច្រើនសារមកហើយ ​ ប៉ុន្តែក្រុមអាជីវករ នៅតែបំពានមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ​។ រហូតដល់រដ្ឋបាលខណ្ឌ បានព្រមានដល់ក្រុមអាជីវករថា​ ទុកឲ្យកំឡុងពេលចូលឆ្នាំថ្មីនេះរួចមក អាជ្ញាធរនឹងរៀបចំផ្សារព្រែកឯងនេះអោយល្អប្រសើរ​ ជាពិសេសនឹងចាត់វិធានការទៅលើកក្រុមអាជីវករណាដែលរឹងទទឹងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ​ និងមិនទុកបណ្តែតបណ្តោយអោយដាក់លក់សម្ភារៈលើផ្លូវ​យ៉ាងអាណាធិបតេយ្យបែបនេះទៀតទេ​។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានកោះហៅម្ចាស់ផ្ទះ ដែលយកចិញកចើមផ្លូវជួល ឲ្យបងប្អូនលក់ដូរ ទៅធ្វើការ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការយកចិញចើមផ្លូវទៅធ្វើអាជីវកម្ម ប្រយោជន៍ឯកជន ដោយមិនគិតពី បញ្ហាគ្រោះថ្នាក់នៅចំពោះមុខដែលអាចកើតមានគ្រប់ពេលវេលានោះ។
លោកថេង សុថុល បានឲ្យដឹងថា បន្ទាប់ពីផ្សារព្រែកឯងនេះ រៀបចំសណ្តាប់ធ្នាប់បានស្រួលបួលហើយ រដ្ឋបាលខណ្ឌ នឹងបន្តរៀបចំដល់អ្នកលក់ដូរតាមផ្ទះដោយយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម តាមបណ្តោយផ្លូវជាតិ១ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅជាបន្តទៀត។
អភិបាលរងខណ្ឌច្បារអំពៅ បានលើកឡើងថា មូលហេតុនេះចំបងនៃការបញ្ឈប់នេះដោយសារតែ៖
១៖ ផ្លូវជាតិលេខ១ គឺជា ផ្លូវច្រកអន្តរជាតិ (ផ្លូវតំបន់អាស៊ាន) ដូច្នេះត្រូវលុបបំបាត់ឲ្យបាន នៅភាព អានាធិបតេយ្យ ដែលកើតមាននៅលើថ្នល់ជាតិ។
២៖ ហានិភ័យនៃការកើតឡើងគ្រោះចរាចរណ៏នាពេលបច្ចុប្បន្ន ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។
៣៖ ការអនុវត្តតាមសារាចរលេខ១១ ដែលបានកំណត់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការគិតគូរពីទីតាំងលក់ដូររបស់ ប្រជាពករដ្ឋលក្ខណះតូចតាច រួមមានអ្នកលក់ដូរកញ្ច្រែង កញ្ជើរ ល្អី ត្រូវមានទីតាំងសមរម្យ ហើយចំពោះ ការរៀប ចំសណ្តាប់ធ្នាប់ តាមដងផ្លូវផ្សេងៗ អាជ្ញាធរខណ្ឌ នឹងធ្វើការរៀបចំជាបន្តបន្ទាប់ទៀត។
ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ លោក ថេង សុថុល សូមរកោតសរសើរ ដល់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានខិតខំ ធ្វើកិច្ចការនេះ ហើយការងារបន្តដើម្បីធ្វើឲការរៀបចំ ឲ្យមាននិរន្តភាពនោះ គឺយើងនឹងធ្វើការជ្រើសរើសអ្នកគ្រប់គ្រងផ្សារ និងសន្តិសុខផ្សារដើម្បីឈរជើងនៅទីតាំងមួយនេះ ជាពិសេសសូមអរគុណដល់អាជីវករ និងម្ចាស់ផ្ទះដែលបាន ចូលរួមសហការ ក្នុងការរៀបចំការលក់ដូរឲ្យមានរបៀបរាបរយល្អ សុវត្ថិភាពទាំងអ្នកលក់ និងអ្នកទិញ៕







Read More

Saturday, March 18, 2017

៧ថ្ងៃទៀតដល់បុណ្យបរិភោគសត្វឆ្កែដ៏ព្រៃផ្សៃរបស់ចិនទៀតហើយ

8:12 PM 0
ការត្រៀមរៀបចំសម្រាប់ពិធីបុណ្យសាច់ឆ្កែរបស់ចិនដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងភាគខាងត្បូងក្នុងទីក្រុង Yulin,  Guangxi Zhuang ។ អ្នកស្រុកក្នុងតំបន់កំពុងរង់ចាំសត្វឆ្កែទៅដល់ ទើបពួកគេអាចរៀបចំការងាររបស់ខ្លួនបាន ខណៈពេលដែលពាណិជ្ជករកំពុងព្យាយាមស្វែងរកសត្វឆ្កែដើម្បីបំពេញតាមតម្រូវការ។

ជំហានដំបូងនៃពិធីបុណ្យនេះបានកំពុងដំណើរការរួចទៅហើយ ដោយសត្វឆ្កែរាប់ពាន់ក្បាល ត្រូវបាននាំចូលមកពីទូទាំងប្រទេសដើម្បីទីក្រុង Yulin នេះ។ សត្វឆ្កែទាំងនោះត្រូវបានដាក់នៅក្នុងទ្រុង និងបានទុកចោលដោយគ្មានអាហារនិងទឹក និងគ្មានខ្យល់ដកដង្ហើមគ្រប់គ្រាន់។ ការធ្វើដំណើរនេះអាចមានរយះពេលពីពីរម៉ោងរហូតដល់ទៅពីរឬបីថ្ងៃ។ សត្វឆ្កែមួយចំនួនបានស្លាប់យ៉ាងគួរឲ្យអាណិតក្នុងការធ្វើដំណើរនេះ។

នៅពេលសត្វឆ្កែមកដល់នៅក្នុងក្រុង Yulinហើយ ពួកគេត្រូវបានលក់ទៅឱ្យភោជនីយដ្ឋានឬចុងភៅឯកជន។ ដើម្បីធានាឱ្យបាននូវភាពស្រស់នៃសាច់ សត្វឆ្កែទាំងនោះត្រូវបានរក្សាទុកនៅក្នុងទ្រុងតូចនៅជិតផ្លូវធំ ដូច្នេះអតិថិជនអាចជ្រើសរើសសត្វឆ្កែមួយណាដែលពួកគេចង់ឲ្យចម្អិន។
ប្រជាពលរដ្ឋនៅ Yulin មានការសប្បាយរីករាយខ្លាំងណាស់ក្នុងការរៀបចំពិធីបុណ្យនេះ - ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី ២១ ខែមិថុនា។
ទោះបីជាចំនួននៃសត្វឆ្កែដែលត្រូវបានចម្អិននៅក្នុងពិធីបុណ្យនេះបានថយចុះជារៀងរាល់ឆ្នាំក៏ដោយ  ក៏ចំនួនសត្វឆ្កែ១០០០ ក្បាលនូវតែត្រូវបានសំលាប់នៅអាទិត្យក្រោយនេះ។

Read More

សេដ្ឋី​វ័យ​​២៥​ឆ្នាំ​​​លោក​Brain Wong ​បង្ហាញ​ពី​​តិកនិក​៥​យ៉ាង​សម្រាប់​បង្កើន​សម្ទុះ​ការងារ​សម្រាប់​​ឆ្នាំ​២០១៧

7:59 PM 0
លោក Brain Wong ដែលបច្ចុប្បន្ននេះ គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិជនជាតិកាណាដាមួយរូប ដែលអាចរកចំណូលបានជាង៣២លានដុល្លារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សព្វផ្សាយលើទូរស័ព្ទមួយ ដែលត្រូវបានគេស្គាល់ថា Kiip។ គាត់ថែមទាំងបាននិពន្ធសៀវភៅផ្ទាល់ខ្លួនមួយក្បាល ដែលមានចំណងជើងថា The Cheat Code ដែលរៀបរាប់អំពីគន្លឹះដ៏មានប្រយោជន៍ជាង៧០គន្លឹះ ហើយខាងក្រោមនេះផងដែរ គឺជាល្បិចទាំង៥ដកស្រង់ចេញពីសៀវភៅរបស់លោក ដែលនឹងផ្ដល់ជាការណែនាំដ៏ល្អអស្ចារ្យមួយ ដែលអ្នកអាចរំពឹងថាវានឹងហុចផលជាការជះត្រឡប់យ៉ាងវិជ្ជមានទៅលើអាជីពការងាររបស់អ្នកក្នុងឆ្នាំ២០១៧ខាងមុខនេះ។

១) ប្រើប្រាស់សៀវភៅសម្រាប់កត់ត្រា៖ ទម្លាប់ដ៏សាមញ្ញជាប្រចាំរបស់លោកក្នុងការកាន់សៀវភៅជាប់តាមខ្លួនរាល់ពេលមានការប្រជុំ បានជួយឲ្យលោកមានសមត្ថភាពក្នុងការបកស្រាយពីគំនិតរបស់ខ្លួនបានប្រកបដោយភាពល្អិតល្អន់ម៉ត់ចត់ និងមានខ្លឹមសារច្បាស់លាស់ ដែលជាប្រការដ៏មានប្រសិទ្ធភាពមួយជួយលោកឲ្យយកឈ្នះលើកិច្ចការទាំងឡាយ។ តាមន័យនេះ លោកចង់បង្ហាញថា ការបានត្រៀមលក្ខណៈជាមុនដោយរៀបចំកត់ត្រាទុក និងសង្ខេបស្រង់យកចំណុចសំខាន់ៗដែលចេញពីគំនិតរបស់ខ្លួន គឺជាជំនួយការក្នុងការបង្ហាញពីគម្រោងការនៃគំនិតរបស់អ្នក និងរំលឹកអ្នកនូវទិសដៅដែលប្រធានអ្នកតម្រង់ទៅរក។ ម្យ៉ាងទៀត បើកាលណា អ្នកមិនបានកត់ត្រាទុកនូវរាល់គំនិតទាំងនោះទេ ការគិតរបស់អ្នកនឹងមានភាពច្របូកច្របល់ ដែលជាលទ្ធផលកន្លែងទំនេរក្នុងខួរក្បាលអ្នកសម្រាប់គិតគូរពីកិច្ចការសំខាន់ផ្សេងៗ នឹងមានភាពតូចចង្អៀតជាងមុន ថែមទាំងប៉ះពាល់ទៅដល់គំនិតច្នៃប្រឌិតរបស់អ្នកទៀតផង។

២)  តម្រង់ការយកចិត្តទុកដាក់ទៅលើការងាររបស់អ្នក មិនមែនអ្នកដទៃឡើយ៖ ការប្រកួតប្រជែងជាមួយខ្លួនឯង គឺជាទីលានប្រកួតប្រជែងដ៏វិសេសថ្លៃថ្លាមួយ ដែលតែងជំរុញអ្នកឲ្យមានភាពរីកចម្រើន អភិវឌ្ឍខ្លួនបានកាន់តែល្អប្រសើរជាលំដាប់ពីមួយដំណាក់ទៅមួយដំណាក់។ ការផ្ដោតទៅលើការងាររបស់ខ្លួន គឺជាគ្រូបង្រៀនម្នាក់ ដែលតែងចាំប្រាប់អ្នកជានិច្ចនូវរាល់កង្វះខាត ចំណុចត្រូវកែប្រែរបស់អ្នក ដែលតាមរបៀបនេះ អ្នកនឹងបានកែលម្អចំណុចអវិជ្ជមានរបស់ខ្លួន និងឈានទៅរកភាពជោគជ័យដ៏ត្រចះត្រចង់នាពេលអនាគត។ ការផ្ដោតទៅលើគោលដៅរបស់ខ្លួនតែម្យ៉ាង ផ្គួបផ្សំនឹងភាពសុទិដ្ឋិនិយមរបស់ខ្លួនផងនោះ នាំការយកឈ្នះលើការប្រកួតប្រជែងនឹងអ្នកដទៃមកដល់អ្នកមិនខាន។

៣)  ផ្ដល់ការយកចិត្តទុកដាក់ទៅលើសោភណភាព៖ ក្នុងន័យនេះ លោកចង់ផ្ដល់ភាពសំខាន់ទៅលើផលិតផលរបស់អ្នកដែលអាចល្អ ឬមិនល្អគឺអាស្រ័យទៅនឹងការបង្ហាញខ្លួនរបស់វាដូចគ្នា ទាំងរូបរាងសម្បកខាងក្រៅ ទាំងសំឡេង និងអារម្មណ៍ដែលវាបន្ទេរទៅឲ្យអតិថិជនរបស់អ្នក។ វាសំខាន់ណាស់រហូតសូម្បីតែអារម្មណ៍ដែលអ្នកផ្ដល់ឲ្យអតិថិជនតាមរយៈរូបភាពដែលអ្នកជ្រើសរើសឆ្លើយតបតាមemail ក៏ត្រូវប្រយ័ត្នចំពោះfontអក្សរ និងពណ៌របស់វា ត្រូវឲ្យមានភាពសមរម្យ ព្រមទាំងពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរមុននឹងផ្ញើទៅពួកគេ។

៤)  ស្វែងរកឲ្យឃើញនូវអ្វីដែលជាចំណុចពិសេសរបស់អ្នក៖ មូលហេតុដែលមិនគួរឲ្យមើលរំលងមួយដែលជាភាពជោគជ័យរបស់អ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយភាពអស្ចារ្យបាន គឺជាការស្វែងរកឲ្យឃើញពីចំណុចពិសេសរបស់ខ្លួន និយាយយ៉ាងសាមញ្ញគឺជាអ្វីដែលអ្នកធ្វើបានល្អជាងអ្នកដទៃទៀត និងអ្វីដែលអ្នកធ្វើវាហើយទទួលអារម្មណ៍សេចក្ដីសុខមកវិញ រួចទាញប្រយោជន៍ពីភាពពិសេសរបស់ខ្លួន និងយកវាមកអភិវឌ្ឍ ប្រតិបត្តិជាប្រចាំដើម្បីផ្ដល់ការលូតលាស់ដល់វាឲ្យឈានដល់ភាពអស្ចារ្យកំពូល។

៥) ផ្ដល់ថ្ងៃកម្សាន្តលំហែចិត្តកាយដល់ខ្លួនឯង៖ ការផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងសម្រាកលំហែកាយ ចិត្តគំនិត និងអារម្មណ៍ ប្រៀបដូចជាមានថ្នាំព្យាបាលចិត្តគំនិតឲ្យមានភាពស្រស់ស្រាយ ធូរស្បើយយ៉ាងស័ក្ដិសិទ្ធិយ៉ាងដូច្នោះ។ អ្នកមិនត្រឹមតែទទួលបាននូវភាពធូរស្បើយក្នុងចិត្តបន្ទាប់ពីចាកចេញពីបរិយាកាសស្មុគស្មាញនៅកន្លែងធ្វើការជាប្រចាំថ្ងៃនោះទេ ប៉ុន្តែវាថែមទាំងជួយផ្ដល់ថាមពលដល់អ្នកសម្រាប់ចេញទៅទប់ទល់នឹងបញ្ហាលំបាកទាំងឡាយ និងរក្សាបាននូវភាពអស្ចារ្យជារបស់អ្នកតទៅទៀតផងដែរ៕
Read More

Post Top Ad